Monday, June 21, 2010
Thursday, May 20, 2010
Friday, May 7, 2010
Thursday, May 6, 2010
អាចឆ្លើយសំនួរគ្រូបាន
កូនប៉ា

សុខត្រលប់មកពីរៀន ភ្លាម រត់ទាំងត្រហេបត្រហប ទៅអួតប្រាប់ឳពុកថា៖
កូន៖ ប៉ាៗ !ថ្ងៃនេះ អ្នកគ្រូបានសួរសំនួរមួយ គ្មានសិស្សណាម្នាក់ ហ៊ានងើបឈរឆ្លើយទេ គឺមានតែខ្ញុំម្នាក់គត់
ប៉ា៖ អើ !ល្អណាស់កូន អាហឹ្នងទើបសមជាកូនប៉ា! ចុះអ្នកគ្រូសួរកូនថាម៉េច?
កូន៖ គាត់សួរថា អ្នកណាខ្លះប្រលងធ្លាក់! ខ្ញុំឆ្លើយថា៖ ខ្ញុំ! អ្នកគ្រូ
ប៉ា៖ !!!
សេដ្ឋីរើសកូនប្រសារ

កាលពីព្រេង
នាយមានសេដ្ឋីម្នាក់មាន កូនក្រមុំរូបសម្ផស្សស្រស់ស្អាតគួរជាទីស្រលាញ់ ។ គាត់ចង់បានកូនប្រសារ ដែលមានប្រាជ្ញាវៃឆ្លាត ក៏បញ្ផាអោយគេ ប៉ាវគងប៉ាវឃ្មោះ រកយុវជនដែលមានប្រាជ្ញា ដោយមានលក្ខខណ្ឌថា បើមានបេក្ខជនណាអាច ធ្វើអោយដំរីលើកជើងបាន លោកសេដ្ឋីនឹងលើកកូនក្រមុំអោយភ្លាម ។ មានបេក្ខជនបានមកចូលរួមប្រឡងយ៉ាងច្រើន តែមិនអាចធ្វើអោយសត្វដំរីលើកជើងបានឡើយ ថែមទាំងមានរបួសដោយសារដំរីទៀតផង ។ តែនៅសល់បុរសម្នាក់ មកពីស្រុកលើ គាត់ដើរពីក្រោយដំរីរួចក៏ ដាល់ចំពងដំរីមួយដៃ យ៉ាងដំណំធ្វើអោយដំរីឈឺលោតជើង៣ជើង ៤ ភ្លាមនោះលោកសេដ្ឋីញញឹមពេញចិត្តយ៉ាងខ្លាំង ដោយគិតថា បុរសម្នាក់នេះពិតជាមានប្រាជ្ញាណាស់ គាត់ក៏និយាយ ទៅកាន់បុរសនោះថា បើឯងធ្វើអោយដំរីគ្រវីក្បាលបាន យើងនឹងលើកកូនស្រី ព្រមទាំងចែកទ្រព្យសម្បត្តិពាក់កណ្តាលអោយភ្លាម។ លឺដូច្នេះបុរសនោះ ក៏ដើរទៅជិតត្រចៀកដំរី ហើយខ្សឹបប្រាប់ដំរីថា ម៉េចឯងចង់ត្រូវមួយដៃទៀតឬ? ឬសូរភ្លាមដំរីភ័យណាស់ ក៏គ្រវីក្បាលញ័រដូចគោស្រាំងទិច ។
ភ្លាមនោះលោកសេដ្ឋីក៏លើកកូនក្រមុំនិងទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យបុរសនោះទៅ៕