Thursday, May 6, 2010

សេដ្ឋីរើសកូនប្រសារ



កាលពីព្រេង
នាយ​មាន​សេដ្ឋី​ម្នាក់​មាន​ កូនក្រមុំ​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ជាទី​ស្រលាញ់ ។​ គាត់​ចង់បាន​កូនប្រសារ​ ដែល​មាន​ប្រាជ្ញា​វៃឆ្លាត​ ក៏​ប​ញ្ផា​អោយ​គេ​ ប៉ាវគង​ប៉ាវ​ឃ្មោះ​ រក​យុវជន​ដែល​មាន​ប្រាជ្ញា​ ដោយ​មាន​លក្ខខណ្ឌ​ថា​ បើ​មាន​បេក្ខជន​ណា​អាច​ ធ្វើ​អោយ​ដំរី​លើកជើង​បាន​ លោក​សេដ្ឋី​នឹង​លើក​កូនក្រមុំ​អោយ​ភ្លាម ។​ មាន​បេក្ខជន​បាន​មក​ចូលរួម​ប្រឡង​យ៉ាងច្រើន​ តែ​មិន​អាច​ធ្វើ​អោយ​សត្វ​ដំរី​លើកជើង​បាន​ឡើយ​ ថែម​ទាំង​មាន​របួស​ដោយសារ​ដំរី​ទៀត​ផង ។​ តែ​នៅ​សល់​បុរស​ម្នាក់​ មក​ពី​ស្រុកលើ​ គាត់​ដើរ​ពីក្រោយ​ដំរី​រួច​ក៏​ ដាល់​ចំ​ពង​ដំរី​មួយ​ដៃ​ យ៉ាងដំណំ​ធ្វើ​អោយ​ដំរី​ឈឺ​លោត​ជើង​៣​ជើង​ ៤​ ភ្លាម​នោះ​លោក​សេដ្ឋី​ញញឹម​ពេញចិត្ត​យ៉ាង​ខ្លាំង​ ដោយ​គិត​ថា​ បុរស​ម្នាក់​នេះ​ពិតជា​មាន​ប្រាជ្ញា​ណាស់​ គាត់​ក៏​និយាយ​ ទៅ​កាន់​បុរស​នោះ​ថា​ បើ​ឯង​ធ្វើ​អោយ​ដំរី​គ្រវីក្បាល​បាន​ យើង​នឹង​លើក​កូនស្រី​ ព្រមទាំង​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​អោយ​ភ្លាម​។​ លឺ​ដូច្នេះ​បុរស​នោះ​ ក៏​ដើរទៅ​ជិត​ត្រចៀកដំរី​ ហើយ​ខ្សឹប​ប្រាប់​ដំរី​ថា​ ម៉េច​ឯង​ចង់​ត្រូវ​មួយ​ដៃ​ទៀត​ឬ? ឬ​សូរ​ភ្លាម​ដំរី​ភ័យ​ណាស់​ ក៏​គ្រវីក្បាល​ញ័រ​ដូច​គោ​ស្រាំងទិច​ ។

ភ្លាមនោះលោកសេដ្ឋីក៏លើកកូនក្រមុំនិងទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យបុរសនោះទៅ៕


No comments:

Post a Comment