Friday, February 11, 2011

សូមគោរពវិញ្ញាណខ័ន្ធជនរងគ្រោះលើស្ពានកោះពេជ្យ


យើងសូមចូលរួមរំលែកទុក្កដ៏ក្រៀមក្រំចំពោះបងប្អូនរួមឈាមដែលបានទទួលរងគ្រោះថ្នាក់ក្នុងឧប្បត្តិហេតុលើ
ស្ពានកោះពេជ្យ សូមវិញ្ញាណខន័្ធអ្នកទាំងអស់បានទៅសោយសុខក្នុងសុខគតិភពចុះ។


Thursday, May 20, 2010

Pictures



















































វឌ្ឍនា​កូនស្រីពៅឥឡូវនាងមានអាយុ៣ឆ្នាំ



នាងកំពុងញ៉ាំការ៉េម

Thursday, May 6, 2010

អាចឆ្លើយសំនួរគ្រូបាន


សុខជា កុមារខ្ចិលរៀនសូត្រ និង មិនដែលអាចឆ្លើយនឹងសំនួរគ្រូបានឡើយ ។ ពេលមកពីសាលារៀនវិញ
សុខ៖ ប៉ា ប៉ា ថ្ងៃនេះមានតែកូនទេ ដែលអាចឆ្លើយនឹងសំនួរគ្រូបាន?
ឪពុក៖ ល្អណាស់កូន ! តើលោកគ្រូសួរសំនួរអ្វីទៅ?
សុខ៖ លោកគ្រូសួរថា តើនណាធ្វើអោយបាក់តុក្នុងថ្នាក់?
ឪពុក៖ ...!!?

កូនប៉ា



សុខត្រលប់មកពីរៀន ភ្លាម រត់ទាំងត្រហេបត្រហប ទៅអួតប្រាប់ឳពុកថា៖
កូន៖ ប៉ាៗ !ថ្ងៃនេះ អ្នកគ្រូបានសួរសំនួរមួយ គ្មានសិស្សណាម្នាក់ ហ៊ានងើបឈរឆ្លើយទេ គឺមានតែខ្ញុំម្នាក់គត់
ប៉ា៖ អើ !ល្អណាស់កូន អាហឹ្នងទើបសមជាកូនប៉ា! ចុះអ្នកគ្រូសួរកូនថាម៉េច?
កូន៖ គាត់សួរថា អ្នកណាខ្លះប្រលងធ្លាក់! ខ្ញុំឆ្លើយថា៖ ខ្ញុំ! អ្នកគ្រូ
ប៉ា៖ !!!

សេដ្ឋីរើសកូនប្រសារ



កាលពីព្រេង
នាយ​មាន​សេដ្ឋី​ម្នាក់​មាន​ កូនក្រមុំ​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ជាទី​ស្រលាញ់ ។​ គាត់​ចង់បាន​កូនប្រសារ​ ដែល​មាន​ប្រាជ្ញា​វៃឆ្លាត​ ក៏​ប​ញ្ផា​អោយ​គេ​ ប៉ាវគង​ប៉ាវ​ឃ្មោះ​ រក​យុវជន​ដែល​មាន​ប្រាជ្ញា​ ដោយ​មាន​លក្ខខណ្ឌ​ថា​ បើ​មាន​បេក្ខជន​ណា​អាច​ ធ្វើ​អោយ​ដំរី​លើកជើង​បាន​ លោក​សេដ្ឋី​នឹង​លើក​កូនក្រមុំ​អោយ​ភ្លាម ។​ មាន​បេក្ខជន​បាន​មក​ចូលរួម​ប្រឡង​យ៉ាងច្រើន​ តែ​មិន​អាច​ធ្វើ​អោយ​សត្វ​ដំរី​លើកជើង​បាន​ឡើយ​ ថែម​ទាំង​មាន​របួស​ដោយសារ​ដំរី​ទៀត​ផង ។​ តែ​នៅ​សល់​បុរស​ម្នាក់​ មក​ពី​ស្រុកលើ​ គាត់​ដើរ​ពីក្រោយ​ដំរី​រួច​ក៏​ ដាល់​ចំ​ពង​ដំរី​មួយ​ដៃ​ យ៉ាងដំណំ​ធ្វើ​អោយ​ដំរី​ឈឺ​លោត​ជើង​៣​ជើង​ ៤​ ភ្លាម​នោះ​លោក​សេដ្ឋី​ញញឹម​ពេញចិត្ត​យ៉ាង​ខ្លាំង​ ដោយ​គិត​ថា​ បុរស​ម្នាក់​នេះ​ពិតជា​មាន​ប្រាជ្ញា​ណាស់​ គាត់​ក៏​និយាយ​ ទៅ​កាន់​បុរស​នោះ​ថា​ បើ​ឯង​ធ្វើ​អោយ​ដំរី​គ្រវីក្បាល​បាន​ យើង​នឹង​លើក​កូនស្រី​ ព្រមទាំង​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​អោយ​ភ្លាម​។​ លឺ​ដូច្នេះ​បុរស​នោះ​ ក៏​ដើរទៅ​ជិត​ត្រចៀកដំរី​ ហើយ​ខ្សឹប​ប្រាប់​ដំរី​ថា​ ម៉េច​ឯង​ចង់​ត្រូវ​មួយ​ដៃ​ទៀត​ឬ? ឬ​សូរ​ភ្លាម​ដំរី​ភ័យ​ណាស់​ ក៏​គ្រវីក្បាល​ញ័រ​ដូច​គោ​ស្រាំងទិច​ ។

ភ្លាមនោះលោកសេដ្ឋីក៏លើកកូនក្រមុំនិងទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យបុរសនោះទៅ៕